
ខេត្ដកណ្ដាល
ស្រុកកណ្តាលស្ទឹង
សូមគោរពរាយការណ៍ជូនមេ
ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣
– កើតហេតុ៖ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ០១ : ២០ នាទី
– ចំណុច៖ ភូមិ ចំបក់ត្រប់ ឃុំ ព្រែករកាស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។
***ជនសង្ស័យ ០៣ នាក់៖
១.ឈ្មោះ ស ណារិទ្ធ ហៅ ចិន ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់ស ស្រុក បាទី ខេត្ត តាកែវ ។ មុខរបរ កម្មករសំណង់។(ឃាត់ខ្លួន)
២.ឈ្មោះ សុង គឹមរី ហៅ ចយភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់ស ស្រុក បាទី ខេត្ត តាកែវ ។ មុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួន)
៣.ឈ្មោះ ហេង សក្កា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់ស បាទី ខេត្ត តាកែវ ។ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ ។
***វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូ ០១ គ្រឿងម៉ាក់ Honda Dream C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ តាកែវ 1C 2813
-ដាវដងឬស្សី ផ្លែដែក ប្រវែង ៦៥ សង់ទីម៉ែត្រ
-កាំបិតប័ងតោ ០១
-ទូរស័ព្ទម៉ាក OPPO ពណ៌ខ្មៅ ០១ គ្រឿង
-ទូរស័ព្ទម៉ាក HUAWEI ពណ៌ ទឹកមាស ០១គ្រឿង
***សភាពនៃរឿងហេតុ៖
នៅថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ២២:០០នាទីជនសង្ស័យឈ្មោះ ហេង សក្តា បានយកកាំបិតប័ងតោចេញពីផ្ទះរបស់ខ្លួនសៀតនឹងចង្កេះហេីយបានបបួលឈ្មោះ សុង គឹមរី ហៅ ចយ ជិះម៉ូតូមួយគ្រឿងខាងចេញពីផ្ទះរបស់ឈ្មោះ ហេង សក្តា ដេីម្បីទៅផ្ទះរបស់ឈ្មោះ ឌីណា ដែលរស់នៅភូមិឃុំជាមួយគ្នាដេីម្បីបបួលឈ្មោះ ឌីណា ទៅកាប់ក្រុមក្មេងស្ទាវមួយក្រុមទៀតនៅម្តុំផ្សារដេីមអំពិលឃុំ បឹងខ្យាង ពេលទៅដល់ផ្ទះរបស់ឈ្មោះឌីណាជនសង្ស័យទាំងពីរនាក់ពុំបានជួបឈ្មោះ ឌីណា ទេ គឺបានជួបជាមួយជនសង្ស័យឈ្មោះ ស ណារិទ្ធ ពេលនោះជនសង្ស័យឈ្មោះ ស ណារិទ្ធ បានយកដាវចេញពីផ្ទះខ្លូនរួចឡេីងជិះម៉ូតូជាមួយតាមបណ្ដោយផ្លូវជាតិលេខពីមកទិសខាងជេីងរហូតដល់ចំនុចស្ពានកំពង់កោព្រុំប្រទល់ស្រុកកណ្ដាលស្ទឹង បាទី ក្រុមជនសង្ស័យបានឈប់ម៉ូតូរួចយកដាវលាក់ទុកជាប់ បំពង់ស៊ីម៉ាំងម៉ូតូរួចក្រុមជនសង្ស័យបានចូលផឹកសុីនៅក្នុងអាហារមួយកន្លែងយីហោ ម៉ន រតនា ស្ថិតនៅក្នុងភូមិឃុំកេីតហេតុខាងលើ ពេលក្រុមជនសង្ស័យបានចូលផឹកស៊ីក្នុងអាហារដ្ឋាននោះ សន្តិសុខមេីលការខុសត្រូវបានឃេីញដាវមួយដេីមដែលជនសង្ស័យលាក់ទុកនោះ ក៏បានរាយការណ៍ជូនកម្លាំងប្រជាការពារ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រែករកា រហូតដល់ម៉ោង ០១:៣០នាទីក្រុមជនសង្ស័យចេញពីក្នុងហាងផឹកស៊ីវិញត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រែករកា សហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ខាងលើរួមទាំងវត្ថុកម្លាំងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។បងតុ BTN បក្សីត្រចៀកកាំ





