-ករណី៖​ កាន់កាប់​ និង​ ប្រេីប្រាស់អាវុធខុសច្បាប់(កាំបិត​តាំងតោ​ និង​ ដាវ

ខេត្ដកណ្ដាល
ស្រុកកណ្តាល​ស្ទឹង​
សូមគោរពរាយការណ៍ជូនមេ
ថ្ងៃទី ១១​ ខែ កុម្ភៈ ឆ្នាំ ២០២៣


– កើតហេតុ៖​ ថ្ងៃទី​ ១១ ខែ កុម្ភៈ ឆ្នាំ​ ២០២៣ វេលា​ម៉ោង  ០១ : ២០ នាទី​
– ចំណុច៖​ ភូមិ ចំបក់ត្រប់ ឃុំ​  ព្រែករកាស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល​។
***ជនសង្ស័យ​ ០៣ នាក់​៖
១.ឈ្មោះ ស ណារិទ្ធ ហៅ ចិន ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសម្បត្តិ ឃុំ​ ពត់ស​ ស្រុក បាទី ខេត្ត តាកែវ ។ មុខរបរ កម្មករសំណង់។(ឃាត់ខ្លួន)
២.ឈ្មោះ សុង គឹមរី ហៅ​ ចយ​ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ឃ្លាំងសម្បត្តិ ឃុំ​ ពត់ស​ ស្រុក​ បាទី ខេត្ត តាកែវ ។ មុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួន)
៣.ឈ្មោះ ហេង សក្កា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិ  ឃ្លាំងសម្បត្តិ ឃុំ​ ពត់​ស​ បាទី ខេត្ត តាកែវ ។ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ ។
***វត្ថុ​តាង​ចាប់​យក​រួមមាន​៖
-ម៉ូតូ​ ០១​ គ្រឿង​ម៉ាក់​ Honda Dream C125 ពណ៌ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៤​ ពាក់​ផ្លាក​លេខ​ តាកែវ​ 1C 2813
-ដាវដង​ឬស្សី​ ផ្លែដែក​ ប្រវែង​ ៦៥​ សង់ទីម៉ែត្រ​
-កាំបិត​ប័ងតោ​ ០១
-ទូរស័ព្ទ​ម៉ាក​ OPPO ពណ៌​ខ្មៅ​ ០១​ គ្រឿង​
-ទូរស័ព្ទ​ម៉ាក​ HUAWEI ពណ៌​ ទឹក​មាស​ ០១គ្រឿង​
***សភាព​នៃរឿង​ហេតុ​៖
​      នៅថ្ងៃទី​ ១០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២:០០​នាទី​ជនសង្ស័យ​ឈ្មោះ​ ហេង​ សក្តា​ បានយក​កាំបិត​ប័ងតោ​ចេញ​ពីផ្ទះ​របស់ខ្លួនសៀតនឹងចង្កេះហេីយបានបបួល​ឈ្មោះ​​ សុង​ គឹម​រី​ ហៅ​ ចយ​ ជិះ​ម៉ូតូ​មួយគ្រឿងខាង​ចេញ​ពីផ្ទះរបស់ឈ្មោះ​ ហេង​ សក្តា​ ដេីម្បី​ទៅផ្ទះ​របស់​ឈ្មោះ​ ឌីណា​ ដែល​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នាដេីម្បីបបួលឈ្មោះ​ ឌីណា​ ទៅកាប់ក្រុមក្មេងស្ទាវមួយក្រុមទៀត​នៅ​ម្តុំ​ផ្សារដេីម​អំពិល​ឃុំ​ ​បឹង​ខ្យាង​ ពេល​ទៅដល់​ផ្ទះ​របស់​ឈ្មោះ​ឌីណា​ជនសង្ស័យ​ទាំង​ពីរ​នាក់​ពុំបាន​ជួប​ឈ្មោះ​ ឌីណា​ ទេ​ គឺបាន​ជួបជាមួយ​ជនសង្ស័យ​ឈ្មោះ​ ស​ ណារិទ្ធ​ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ ស​ ណារិទ្ធ​ បាន​យកដាវចេញ​ពីផ្ទះ​ខ្លូន​រួច​ឡេីង​ជិះ​ម៉ូតូ​ជាមួយ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ពី​មកទិសខាង​ជេីងរហូត​ដល់ចំនុចស្ពានកំពង់កោ​​ព្រុំ​ប្រទល់ស្រុក​កណ្ដាល​ស្ទឹង​ បាទី​ ក្រុមជនសង្ស័យ​បាន​ឈប់ម៉ូតូ​រួច​យក​ដាវ​លាក់​ទុក​ជាប់​ បំពង់​ស៊ីម៉ាំង​ម៉ូតូ​រួច​ក្រុមជនសង្ស័យ​បាន​ចូល​ផឹក​សុី​នៅក្នុង​អាហារ​មួយកន្លែង​យីហោ​ ម៉ន​ រតនា​ ស្ថិត​នៅ​ក្នុង​ភូមិ​ឃុំ​កេីតហេតុ​ខាងលើ​ ពេលក្រុម​ជនសង្ស័យ​បានចូល​ផឹកស៊ី​ក្នុង​អាហារ​ដ្ឋាន​នោះ​ សន្តិសុខ​មេីលការ​ខុសត្រូវ​បាន​ឃេីញ​ដាវមួយដេីម​ដែល​ជនសង្ស័យ​លាក់​ទុក​នោះ​ ក៏បាន​រាយការណ៍​ជូន​កម្លាំង​ប្រជាការពារ​ និង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ ព្រែក​រកា​ រហូត​ដល់​ម៉ោង​ ០១:៣០នាទី​ក្រុម​ជនសង្ស័យ​ចេញ​ពីក្នុង​ហាង​ផឹកស៊ី​វិញ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ ព្រែក​រកា​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្ម​ទណ្ឌ​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ០៣​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​កម្លាំង​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ដេីម្បី​កសាង​សំណុំ​រឿង​តាម​និតិវិធី​ច្បាប់​។បងតុ BTN បក្សីត្រចៀកកាំ

Author: BTN ONLINE

Leave a Reply

Your email address will not be published.