មុខសញ្ញាជនឆបោក ថន ប៊ុនហេង ដ៏សកម្មមានអាសយដ្ឋាននៅ​ខេត្ដព្រះសីហនុ ខណៈបច្ចុប្បន្នគេចខ្លួននៅរាជធានីភ្នំពេញ

(ភ្នំពេញ) ៖ ជនឆបោកឈ្មោះ ថន ប៊ុនហេង ដែលមានអាស័យដ្ឋានស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នកំពុងគេចខ្លួននៅរាជធានីភ្នំពេញ ខណៈព័ត៌មានពីសមត្ថកិច្ចនាពេលនេះ កំពុងស្រាវជ្រាវតាមដានយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីបុគ្គលបានឆបោកប្រាក់អស់ជាច្រើននាក់ និងយកផេករបស់ស្ថាប័នមួយចំនួន យកទៅដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន ឬបោកប្រាស់អ្នកដទៃបន្ដទៀត។

សូមជម្រាបជូនថា៖ លោក ទេព វីរៈ នាយកប្រតិបត្តិអង្គភាពព័ត៌មាន «អអេហ្វអិន» និងជាអគ្គលេខាធិការអ្នកសារព័ត៌មានយុវជន បានប្ដឹងបុគ្គលនេះទៅនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយបុគ្គលនេះបានឆបោកយកផេកអង្គភាពរបស់លោកទៅ និងឆបោកប្រាក់អស់ជាច្រើនសរុបជាង 2,000$ ។

បុគ្គលនេះប្រើប្រាស់គណនេយ្យធនាគារ ABA : 003054467 ឈ្មោះ Thon Bunheng និងគណនេយ្យតេឡេក្រាម Heng ដើម្បីឆបោកក្រោមរូបភាពទិញលក់ និងជួសជុលផេកហ្វេសប៊ុក (Facebook) ៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.