
ផ្សាយចេញពីរាជធានីភ្នំពេញ៖ ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ នៅផ្សារបឹងត្របែក ផ្លាហ្សារ ជាន់ទី៤ កំពុងតែផ្គើននឹងប្រសាសន៍សម្តេច តេជោ ហ៊ុន សែន ខណៈសម្តេចឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។
យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ដែលអង្គភាពសារព័ត៌មាន BTN MEDIA ទទួលបានពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រាប់ថា «មានទីតាំងលួចបើកហ្គេមអនឡាញគ្រប់ប្រភេទមួយកន្លែង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ ដោយគ្មានអាជ្ញាធរណាមួយចុះមកបង្រ្កាបឡើយ ខណៈទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងនេះស្ថិតនៅផ្សារបឹងត្របែកផ្លាហ្សារផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ»។
ប្រភពបន្តថា ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ ជារបស់ជនជាតិចិន ដែលមាន អ្នកធំ ឬអ្នកមានអំណាច ជាអ្នកកាងល្បែងមួយនេះហើយទើបបានជាហ៊ានបើកលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទយ៉ាងដូចនេះ ព្រោះមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបក្នុងទីតាំងខាងលើនេះឡើយ ឃើញតែពលរដ្ឋខ្មែរ និងជនជាតិចិនចូលទៅលេងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ពាក់ព័ន្ធករណីល្បែងអនឡាញខុសច្បាប់់នៅបឹងត្របែកផ្លាហ្សារនេះ អង្គភាពសារព័ត៌មាន ណាញធីវីញ្ញូវស៍ មិនអាចសុំការបំំភ្លឺពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោកវីរសេនីយឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បាននោះទេ ព្រោះមិនមានលេខទំនាក់ទំនង តែទោះជាយ៉ាងណាអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០964876666។
គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញនេះ នឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ពិសេសតើលោកអភិបាលខណ្ឌចំការមន និងលោក អធិការខណ្ឌហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន BTN MEDIA និងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទនេះ នឹងទៅជាយ៉ាងណា?៕ ដោយ៖ បង តុ BTN





