
ម្ចាស់បទ (បងស្បថថាស្រលាញ់តែអូន) លោក ប៉ែន សន្យា សម្លែងផ្អែមរូបនេះបានធ្វើអោយបងប្អូន អ្នកស្ដាប់កោតសសើរ និងបានយកបទចម្រៀងរបស់គាត់កាត់តដាក់ក្នុង អាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ ធ្វើអោយអ្នកស្ដាប់និងអ្នករៀប អាពាហ៍ពិពាហ៍ចង់បានសុភមង្គល ដូចអត្តន័យ ក្នុង បទចម្រៀងផងដែរ។
ជាពិសេសទៀតនោះ គឺបានកញ្ញាសម្លេងផ្អែមម្នាក់ទៀត ដែលជាបេក្ខជន Cambodia I dol វគ្ទផ្ដាច់ព្រាត់ គឺកញ្ញា ចែម ស្រីល័ក្ខ បានច្រៀង version ជាបទស្រីធ្វើអោយបទ គាត់រិតតែល្បីឡើង views រាប់លាននាក់បន្ថែមទៀតផងដែរ។
ទោះយ៉ាងណា លោកក៏បានប្រាប់ពីបទចម្រៀងរបស់លោក ឆ្នាំថ្មីនេះ មានបទរាំលេងចំនួន៤បទ ដែលត្រៀមចេញ នៅក្នុងផលិតកម្ម ភី តែម្ដង ដែលសុទ្ធសឹងបទ គួអោយចង់រាំ មានបទញាក់ ហើយនិងបទកន្ទ្រឹមខ្មែរយើងផងដែរ៕



