ឯកឧត្តម​ ង៉ូវ បូរីណា អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព និង​សម្លេង ​Google Meet ក្រោម​អធិបតីភាព​ឯកឧត្តម ហោ សិរីវឌ្ឍន៍ ស្ដីពី​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​១៩

(ភ្នំពេញ​) ៖ កាលពីវេលាម៉ោង​ ១៤៖០០នាទីរសៀល​ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ង៉ូវ បូរីណា បាន​អញ្ជើញ​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព​ និង​សម្លេង​ Google Meet ក្រោម​អធិបតីភាព​ឯកឧត្តម ហោ សិរីវឌ្ឍន៍​ ប្រធាន​មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​១៩ ជាមួយ​មាជិក​សមាជិការ​។

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​ដ៏មានអត្ថន័យ និង​ខ្លឹម​សារ​រួចមក​ អង្គប្រជុំ​បាន​សម្រេច​លទ្ធផល​ទាំង​៥ដូចតទៅ​៖

១. ត្រៀ​ម​រៀប​ចំបោះពុម្ភអាវ​សម្រាប់ចែកជូន​សមាជិក​តាម​មូលនិធិកំណត់​ និង​សម្រាប់លក់​ដើម្បី​ស្វែង​រកចំណូល​ដាក់ជូន​មូលនិធិ​។

២. កំណត់​ប្រើនិមិត្ត​សញ្ញារបស់មូលនិធិ​។

៣. ស្វែង​រកដៃគូរសហការ​ក្នុង​ការ​ស្វែង​រក​ប្រជាពលរដ្ឋដែលមានការខ្វះខាត​ ក្នុង​បរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩

៤. រៀប​ចំគ្រឿងឧបភោគ​ បរិភោគ សម្រាប់ចែកជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលខ្វះខាត​យ៉ាងហោច​ណាស់​បាន​១០០គ្រួសារក្នុង​​មួយខែ។

៥. ត្រៀម​រៀបចំការងារ​ផ្សេង​ៗ​ទៀត​។

ថ្វីត្បិតតែកិច្ច​ប្រជុំនេះ​ធ្វើឡើងតាម​ប្រព័ន្ធអនឡាញ​ពិត​ប្រាកដមែន ប៉ុន្ដែសមាជិក​មាន​ទឹក​មុខ​រីករាយ​សោមស្ស​ ដែល​លទ្ធផល​នៃកិច្ច​ប្រជុំ​ទទួល​បានលើសពីការរំពឹង​ទុក៕

Author: admin

Leave a Reply

Your email address will not be published.