លោក ឧកញ្ញា ស្រីចាន់ ថន បានគិតនឹងសិក្សារួចរាល់ហើយសំរាប់បងប្អូនធ្វើចំការ


លោកឧកញ្ញា នឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ…

ដោយសារតែការរីករាលដាល នៃជម្ងឺកូវីត-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងមកលើប្រទេសកម្ពុជារបស់យើងលើផ្នែកសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត ដូចជាវិស័យទេសចរណ៍ និងវិស័យកសិកម្ម ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋកសិករយើងពិបាកក្នុងការរកទីផ្សារសម្រាប់ផលិតផលរបស់ពួកគាត់…ហេតុដូចនេះហើយ ខ្ញុំបាទ បានចំណាយពេលដើម្បីសិក្សាអស់មួយរយៈពេល ដើម្បីបន្តរៀបចំកៃច្នៃ និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិអោយបានច្រើន ជាពិសេសនៅតាមបណ្តាខេត្តផ្សេងៗ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាតិ រួមជាមួយគ្នានោះ ខ្ញុំបានសម្រេចចិត្តថា នឹងគ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន និងផ្លែឈើផ្សេងៗទៀត ដើម្បីផលិតជាទឹកផ្លែឈើ និងដំណាប់ផ្លែឈើកំប៉ុង ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក៏ដូចជាជួយលើកស្ទួយដល់វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យឧស្សាហកម្មនៅក្នុងប្រទេស ជាពិសេសអាច​ផ្ដល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជាអោយមានការ​ងារ​ធ្វើ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ទៅ​កាន់​ប្រទេស​ជិតខាង ក៏ដូចជាដើម្បីបញ្ជាក់អោយបរទេសដឹងថា ជនជាតិ​ខ្មែរ​ក៏​អាច​ផលិត​បាន​នូវ​ផលិតផល​នានា ដែលអាច​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ទាំងនោះ​បាន​ផង​ដែរ ។

ក្នុងនោះដែរ ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខរដ្ឋ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំ ដោះស្រាយរាល់គ្រប់បញ្ហាផ្សេងៗ ជាពិសេសលើវិស័យកសិកម្ម បានជួយទិញផលិតផលពីបងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលដែលពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារតែជំងឺកូវីត នេះ..។

ខ្ញុំ សូមសំនូមពរ ក៏ដូចជាមានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ជាពិសេសជាមួយនឹងការដឹកជញ្ជូនឆាប់រហ័សទាន់ចិត្ត ជាមួយក្រុមហ៊ុនដឹកជញ្ជូន Jet’s Express ដែលទើបតែបង្កើតថ្មីផងដែរ…🙏

 

Author: BTN ONLINE

Leave a Reply

Your email address will not be published.