
អីយ៉ា ខំសន្សំប្រាក់ទាំងលំបាក ចុងក្រោយមកចាញ់បោក ក្រុមហ៊ុន BLUE MAX Company Limited ទៅវិញ
លោក ឌិន សុខសាន្ត ដែលម្ចាស់ក្រុមហ៊ុន BLUE MAX COMPANY LIMITED ដើរប្រមូលអស់អ្នកាស្គាល់គ្នា មិត្តភក្ដិ សាច់ញាតិ មកដល់ដាក់ទុនលើក្រុមហ៊ុនខ្លួនដើម្បី បានផលចំនេញ លុះបានប្រាក់គ្រប់ចំនួនហើយ បែរជាដាក់មេប្រូចទៅបាត់គ្មានដំណឹងស្ងាតសូន្យឈឹង
នៅថ្ងៃទី 4 ខែមករា ឆ្នាំ2022 មានបុរសម្នាក់បានមកដាក់ពាក្យបណ្តឹងលើឈ្មោះ ឌិន សុខសាន្ត ដោយចោទប្រកាន់ថា លោក ឌិនសុខសាន្ត បាន ឆរបោក និងរំលោភសេចក្តីទុកចិត្ត ចំពោះខ្លួន
ដោយកាលកន្លងមក លោក ឌិនសុខសាន្ត បានមកលួងលោមខ្លួន អោយទិញភាគហ៊ុន កាហ្វេរបស់ខ្លួន ដែលមានយីហោ BLUE CAFFEE អស់ទឹកប្រាក់ចំនួន $5000,00(ប្រាំពាន់ដុល្លាអាមេរិច) ស្មើរនឹង5ហ៊ុន នៃហ៊ុនក្នុងក្រុមហ៊ុន។
តែអ្វីគ្រប់យ៉ាង ខុសពីការរំពឹងទុក បន្ទាប់ពីទទួលប្រាក់បានហើយ លោក ឌិន សុខសាន្ត បែរជាដាក់មេប្រូច គេចបាត់ស្រមោល នឹងព្យាយាម គេចវេសពីការទទួលខុសត្រូវគ្រប់បែបយ៉ាងទាំងអស់៕
BTNរង់ចាំការបំភ្លឺគ្រប់យ៉ាងទាំងអស់






