
រាជធានីភ្នំពេញ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះប្តឺងឈ្មោះ ធូលីតា ភេទស្រី អាយុ២៨ឆ្នាំ ពីបទឆបោក នេះបើតាមអង្គភាពសារព័ត៌មាន BTNបក្សីត្រចៀកកាំទទួលបាននៅព្រឹកថ្ងៃទី៩ ខែកុម្ភះឆ្នាំ២០២៣នេះ។
ក្នុងបណ្តឹងរបស់ជនរងគ្រោះខាងលើបានរៀបរាប់ថា សូមគោរពចូលមក លោកអធិការនគរបាលខណ្ឌដង្កោ កម្មវត្ថុ៖ សំណើសុំប្តឹងពីឈ្មោះ ធូ លីតា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃស្វាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបក្ខពួក ពីបទ ឆបោក (លុយចំនួន២០៥០០ដុល្លារ)កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រង់ចំនុចស្ថានីយ៍ប្រេងសាំងតូតាល់ ឆ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
លោក សារី មុនីរដ្ឋ បានរៀបរាប់បន្ថែមថា «កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៧ និង៥៩នាទី ខ្ញុំបាទបានទំនាក់ទំនងទៅហ្វេសបុកផេកឈ្មោះ លក់ឡាន ធូៗ (មានទទួលធ្វើឯកសារឡាន ស្មោះត្រង់រកស៊ីយូរ) តាមរយៈហ្វេសបុកឆត ដើម្បីទិញរថយន្តប្រើប្រាស់។ ក្រោយពីទំនាក់ទំនងគ្នារួចម្ចាស់ហ្វេសប៊ុកផេកខាងលើ ភេទប្រុស បានប្រាប់ថា មានរថយន្ត០១គ្រឿង ម៉ាក MAZDA CX3 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2BP- មានលេខតួ JM7DK27AN1634 និងលេខម៉ាស៊ីន PE21628 លក់ រួចខ្ញុំបាទក៏បាននិយាយចរចារឯកភាពទិញលក់តម្លៃ២១០០០ដុល្លារ រួចម្ចាស់ផេកខាងលើក៏បានឲ្យលេខទូរស័ព្ទ 081 3593444 ប្រាប់ថា ជាម្ចាស់រថយន្តម៉ាកខាងលើហើយខ្ញុំបាទក៏បានទំនាក់ទំនងទៅម្ចាស់លេខខាងលើ រួចបានណាត់ជួបគ្នា ទិញលក់រថយន្ត នៅស្ថានីយ៍ប្រេងសាំងតូតាល់ រង្វង់មូលគួរស្រូវ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ »។
ដើមបណ្តឹងបន្តថា «លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២ និង៣០នាទី ខ្ញុំបាទ និងឈ្មោះ ឃឹម សុខតូ ភេទប្រុស អាយុប្រហែល៣៧ឆ្នាំ បានទៅជួបឈ្មោះ ធូ លីតា ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកលក់រថយន្តម៉ាកខាងលើក ក្រោយពីពិនិត្យមើលឯកសារពាក់ព័ន្ធរថយន្តម៉ាកខាងលើ ឃើញថាមាន ១/ប័ណ្ណសម្គាល់យានយន្តឈ្មោះ លួន ណាំរស្មី ២/វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ មួយសន្លឹក ឃើញថា ស្កែនកូដ មានភាពត្រឹមត្រូវ ខ្ញុំបាទក៏បានធ្វើលិខិតទិញលក់រថយន្តពីឈ្មោះ ធូ លីតា ភេទស្រី អាយុ២៨ឆ្នាំ ក្នុងតម្លៃ២១០០០ដុល្លារ តែឈ្មោះ ធូ លីតា ខ្វះឯកសារបង់ពន្ធផ្លូវមួយសន្លឹក និងគល់ម្ញែត ទើបខ្ញុំបាទប្រគល់លុយឲ្យឈ្មោះ ចំនួន ២០០០០ដុល្លារ នៅខ្វះ១០០០ដុល្លារទៀត»
ដើមបណ្តឹងរៀបរាប់បន្ថែមថា«ឈ្មោះ ធី លីតា សន្យប្រគល់ឲ្យនៅពេលក្រ្ោយ ហើយខ្ញុំបាទក៏បានយករថយន្តម៉ាកខាងលើមកប្រើប្រាស់ លុះដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង០០នាទី ស្រាប់តេមានម្ចាស់រថយន្ត ម្នាក់ទៀតមិនស្គាល់ឈ្មោះបានយកឯកសារបញ្ជក់កម្មសិទ្ធរថយន្តម៉ាកខាងលើ មកអះអាងថា ជារថយន្តរបស់គាត់ ខ្ញុំបាទពិនិត្យឃើញមានឯកសារគ្រប់គ្រាន់ ដោយគេបាននិយាយថា យើងទាមទារយករថយន្តម៉ាកខាងលើត្រឡប់ទៅវញ ទើបខ្ញុំបាទក៏បានប្រគល់រថយន្តម៉ាកខាងលើទៅឲ្យថៅកែរថយន្តខាងលើតែម្តង ទើបខ្ញុំបាទមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងទៅលើឈ្មោះ ធូ លីតា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង»
ពាក់ព័ន្ធករណីក្លែងបន្លំឯកសាររថយន្តខាងលើនេះ អង្គភាពសារព័ត៌មានBTN បក្សីត្រចៀកកាំនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះពុំអាចសុំការបំភ្លឺពីស្រីស្អាតឈ្មោះ ធូ លីតា បាននោះទេ ដោយសារពុំមានលេខទំនាក់ទំនង ទោះជាយ៉ាងណាអង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទំនងតាម093717017
ក្រុមអ្នកតាមដានរឿងនេះ ក៏ជាដូចជាជនរងគ្រោះខាងលើពិសេសអង្គភាពសារព័ត៌មាន BTN បក្សីត្រចៀកកាំចាំមើលថា តើនារីស្រស់ស្អាតសោភានេះ នឹងទៅជាយ៉ាងណាខណៈក្លែងបន្លំឯកសារ ហើយតើច្បាប់នឹងមានវិធានការណ៍បែបណាចំពោះបុគ្គលរូបនេះ អង្គភាពសារព័ត៌មាន យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្តទៅទៀត៕






