តើល្បែងស៊ីសងខុសច្បាប់នៅផ្សារបឹងត្របែកផ្លាហ្សាមានអំណាចធំប៉ុណ្ណា ទើបបានជាអជ្ញាធរខណ្ឌចំការមនមិនមានចំណាត់ការណ៍យ៉ាងដូច្នេះ ខណៈកំពុងបើកលេងយ៉ាងរំភើយ!

ភ្នំពេញ ៖ ល្បែងស៊ីសងខុសច្បាប់បាននឹងកំពុងកើតឡើងក្នុងខណ្ឌចំការមន ពោលគឺមានទូរហ្គេមបាញ់ត្រីខ្នាតយក្សជាច្រើនទូរ ដែលបង្កប់ក្នុងផ្សាបឹងត្របែកផ្លាហ្សាជាន់ទី៤ ខណៈទីតាំងមួយនេះបានបើកដំណើរការជាយូរណាស់មកហើយ តែពេលនេះនៅតែបន្តបើកលេងយ៉ាងរលូន មិនដឹងថាតើអ្នកណានៅពីក្រោយទីតាំងមួយនេះមួយនេះឲ្យពិតប្រាកដ ឬក៏ល្បែងមួយនេះបានសែនព្រេនទៅអជ្ញាធរទើបបានជាមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាននេះមិនព្រមធ្វើការបង្ក្រាប បើទោះបីជាសម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលទីតាំងខ្នាតយក្សបង្កប់នៅផ្សាបឹងត្របែកផ្លាហ្សាជាន់ទី៤នេះ ស្ថិតនៅផ្លូវលេខ ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ

សំនួរពីមហាជន ក៏ដូចជាអ្នកសារព័ត៌មានមានការងឿងឆ្ងល់ថា តើលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន ធ្វើមើលមិនឃើញទីតាំងមួយនេះឬយ៉ាងណា ខណៈទូហ្គេមបាញ់ត្រីខ្នាតយក្សមួយនេះកំពុងតែបើកលេងដំណើរការយ៉ាងរលូនយ៉ាងដូច្នេះ ឬក៏លោកទាំងពីរនាក់ហ៊ានផ្គើននឹងប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បង្រ្កាបគ្រប់ល្បែងស៊ីសងខុសច្បាប់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន។

កន្លងទៅអង្គភាពសារព័ត៌មាន BTN MEDIA បានចុះផ្សាយទីតាំងមួយនេះជាច្រើនសារ នឹងបានផ្ញើរជូនលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន តាមប្រព័ន្ធតេឡេក្រាមរបស់លោកកន្លងទៅដែរ តែលោកនៅតែមិនធ្វើការបង្ក្រាបទីតាំងនេះដដែល ឬមួយទីតាំងមួយនេះមានអ្នកមានអំណាច ឬទឹកលុយនៅពីក្រោយល្បែងមួយនេះ ធំជាងខ្លួនទើបបានជាលោកដែលជាមន្ត្រីមូលដ្ឋានមិនមានចំណាត់ការណ៍ នៅតែបណ្តែតបណ្តោយឲ្យលេងល្បែងស៊ីសងខុសច្បាប់មួយនេះទៅវិញ។

ក្រោយទទួលបានព័ត៌មាន ករណីលួចបើកទូរហ្គេមបាញ់ត្រីខ្នាតយក្សដែលបង្កប់នៅផ្សារបឹងត្របែកផ្លាហ្សានេះហើយ អង្គភាពសារព័ត៌មាន BTN  បានផ្សាយនៅលើគេហទំព័រនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ពោលគឺផ្សាយជាលើកទី៣ ដែលទីតាំងនេះនូវតែបន្តបើកលេងដដែល បើទោះបីជាអង្គភាពសារព័ត៌មាន ណាញ ធីវីធ្លាប់ប្រាប់ផ្ញើរទៅលោក យិន សាន យ៉ាងណាក្តី។

អង្គភាពសារព័ត៌មាន BTN(បក្សីត្រចៀកកាំ) ចាំមើលថា តើលោក កៀង ល័ក្ស និង លោក យិន សាន្ត និងមានចំណាត់ការណ៍អ្វីបន្តទៀត ខណៈអង្គភាពយើងបានផ្សាយចំនួន៣លើក ពីភាពអសកម្មក្នុងការបង្រ្កាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ឬលោកទាំងពីរនាក់ចុះអនុវត្តន៍លុះត្រាតែមានបទបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមែនទេ ទើបបានជាលោកហ៊ានចុះបង្ក្រាបទីតាំងខាងលើនេះ។

ទោះជាយ៉ាងណាអង្គភាពBTN នូវតែរង់ចាំមើលថា តើលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន្ត អធិការខណ្ឌចំការមន មានចំណាត់ការយ៉ាងណា ឬក៏លោកទាំង២នាក់ដែលជាមន្ត្រីមូលដ្ឋានខណ្ឌចំការមន ហ៊ានចុះទៅបង្ក្រាបទីទាំងទូហ្គេមបាញ់ត្រីខ្នាតយក្សនៅផ្សារបឹងត្របែកផ្សាហ្សាជាន់ទី៤នេះដែរឬទេ ខណៈអង្គភាពយើងតែងតែរាយការណ៍ជូនលោក។

គួរបញ្ជាក់ថា ទីតាំងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទ និងទូរហ្គេមបាញ់ត្រីខ្នាតយក្សបង្កប់នៅផ្សាបឹងត្របែកផ្លាហ្សាជាន់ទី៤នេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មហាជនដាក់ការសង្ស័យថា ទីតាំងនេះជារបស់អ្នកមានអំណាចមួយរូប ដែលមានអំណាច និងជាអ្នកកាងល្បែងមួយនេះហើយទើបបានជាហ៊ានបើកលេងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទយ៉ាងដូចនេះ ព្រោះមិនឃើញអាជ្ញាធរមានសមត្ថកិច្ចណាចុះទៅបង្ក្រាបក្នុងទីតាំងខាងលើនេះឡើយ ឃើញតែអ្នកញៀនល្បែង និងជនជាតិចិនចូលទៅលេងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

អង្គភាពសារព័ត៌មាន BTN បក្សីត្រចៀកកាំ នូវតែទន្ទឹមចាំមើលថា តើ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និង លោកវីរសេនីយឯក យិន សាន្ត អធិការនគរបាលខណ្ឌចំការមន និងមានចំណាត់ការយ៉ាងដូចម្តេច ឬមួយក៏ត្រូវឲ្យអង្គភាពសារព័ត៌មាន BTN MEDIA រាយការណ៍ជូនថ្នាក់ដឹកនាំដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសិនហើយមើលទៅ ទើបបានជាអស់លោកអភិបាលខណ្ឌ និង លោកអធិការខណ្ឌចំការមនហ៊ានចុះបង្ក្រាបទីតាំងខាងលើនេះ៕ ដោយ បងតុBTN

Author: BTN ONLINE

Leave a Reply

Your email address will not be published.