
ស្រ្តីជើងខ្លាំងឈ្មោះ ជ្រឿន សុរិយា ហៅស្រី ពេជ្រ ជួលទ្បាន ពីមន្រ្តី យោធាវ័យក្មេង រួចយកទៅបញ្ចាំបន្តរ ចុងក្រោយបែករឿង លេងក្បាច់ម៉ែចែកអោយ!
តាមស្រ្តីជនរងគ្រោះបានអះអាងថា៖
ស្ដ្រីជើងខ្លាំង ឈ្មោះ ជ្រឿន សុរិយា ហៅ ស្រីពេជ្រ ម្នាក់ពាក់ព័ន្ធករណី ឆបោកប្រាក់ រាប់ម៉ឺនដុល្លារ រឿងករណី ជួលរថយន្ត រួចយកទៅបញ្ចាំបន្តរ ទៅអោយជនរងគ្រោះជាច្រើននាក់ មិនថា លោក មេ ប៉ុស្ត៌ មិនថា លោក មេធាវីទេ។
(ភ្នំពេញ)៖ ស្ដ្រីជើងខ្លាំង ឈ្មោះ ជ្រឿន សុរិយា ហៅ ស្រីពេជ្រ ត្រូវបាន គេចខ្លួន ស្រងំពួនបាត់ស្រមោលឈឹងតែម្តង នៅរល្ងាចថ្ងៃទី 04 ខែមិថុនាឆ្នាំ2022 នេះពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិតរាប់ម៉ឺនដុល្លារជាងរឿងករណី ជួលទ្បាន ជាច្រើនគ្រឿង រួចទៅបញ្ចាំ បន្តរនោះដោយយកលេសថាចាំយកឯកសារតាមក្រោយ ។
ស្រ្តីជនរងគ្រោះ បានឲ្យដឹងថា ស្ដ្រីខាងលើឈ្មោះជ្រើន សុរិយា ហៅ ស្រីពេជ្រ អាយុ27ឆ្នាំ រស់នៅភូមិពុកឬស្សីកណ្តាលឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ទឹកប្រាក់សរុបក្នុងអំពើ ឆ បោកនេះ ត្រូវបានជនរងគ្រោះអះអាងថា ប្រហាក់ប្រហែល ជិត មួយលាន ដុល្លារ ពីព្រោះមិនមែនបោកតែរូបនាងទេ គឺដើរបោកស្ទើរតែពេញទីក្រុងភ្នំពេញ។
ជនរងគ្រោះជាច្រើននាក់ បានរៀបរាប់ប្រាប់ អង្គភាព BTN បក្សីត្រចៀកកាំថា អំឡុងឆ្នាំ2022 នៅចំណុចបុរីពិK seven ស្ថិតក្នុងសង្កាត់កំបូលខណ្ឌកំបូល ឈ្មោះ ជ្រឿន សុរិយា ហៅ ស្រីពេជ្រ បានទាក់ទងពួកខ្លួន ដោយអះអាងថា មានអ្នកនៅពីក្រោយខ្នង ឈ្មោះ រឹទ្ធ ជាមន្រ្តី យោធា វ័យក្មេង រកស៊ី ទ្បាន មានចំការរាប់ហិតា កុំភ័យ កុំព្រួយ លុយគេមិនខ្វះទេ គ្រាន់តែមានបញ្ហាស្ទះតិចតួច សម្រាប់បងប្អូន ចង់ទទួលទ្បានបញ្ចាំ ហើយចង់បានការប្រាក់ខ្ពស់កុំភ្លិចទាក់ទងនាងខ្ញុំ ប៉ុន្តែ ទីបំផុត កញ្ញា ជន បោក ជ្រឿន សុរិយា ហៅ ស្រី ពេជ្រ រូបនេះ មិនហ៊ាន បញ្ចេញឈ្មោះ មន្រ្តីយោធារូបនេះថានៅពីក្រោយខ្នងទេ ពីព្រោះខ្លាចបែកការ នឹងខ្លាចប៉ះពាល់ កិត្តិយស ដល់ មន្រ្តីយោធារូបនេះ ពាក្យចាស់ពោលថា កុំយកចង្អេរ បាំងដំរី លើលោក នេះ គ្មាន អាថ៌កំបាំងទេ។
គួរជម្រាបថា ស្រ្តីរងគ្រោះ និងបងប្អូនរងគ្រោះជាច្រើននាក់ទៀត កំពុងតែដាក់ពាក្យបណ្តឹង ស្រ្តី ជើងខ្លាំង ជ្រឿន សុរិយា ហៅស្រី ពេជ្រ ពាក់ព័ន្ធក្នុងករណី ឆ បោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
តើស្រ្តីជើងខ្លាំង ជ្រឿន សុរិយា ហៅស្រី ពេជ្រ អាច គេចផុត ពី ពន្ធនាគារដែរឬទេ?
ទាក់ទិនករណី អង្គភាពយើងខ្ញុំបានធ្វើការសុំការបំភ្លឺ លោកទូច សុធា រឹទ្ធ មន្រ្តីយោធា វ័យក្មេងរូបនេះដែរតាមបណ្តាញTelegrame តែរូប លោក មិនខ្ចីបើកមើល ។
អង្គភាព សារព័ត៌មាន បក្សីត្រចៀកកាំ BTN គ្រាន់តែចង់សួរថា លោកមានការជាប់ពាក់ពន្ធ័ករណីអពើ ឆ បោក របស់កញ្ញា ជ្រឿន សុរិយា ហៅ ការពេជ្រនេះដែរឬទេ?







