លោក អ៊ុក សៅអាង តួនាទី ជា សមាជិក Unicityបានចេញ សែក ABA គ្មានសាច់ប្រាក់(សែក ស្អុយ)ដោយអះអាងថា ទុកអោយលោក មេ ធាវី លោក ជាអ្នកដោះស្រាយជំនួស!

លោក អ៊ុក សៅអាង តួនាទី ជា សមាជិក Unicityបានចេញ សែក ABA គ្មានសាច់ប្រាក់(សែក ស្អុយ)ដោយអះអាងថា ទុកអោយលោក មេ ធាវី លោក ជាអ្នកដោះស្រាយជំនួស!

លោក អ៊ុក សៅ អាង ភេទប្រុស មានមុខរបរ ជា សមាជិករក្រុមហ៊ុន Unicity Cambodia ដែលគេស្គាល់ថាជាក្រុមហ៊ុន មហាសេដ្ឋី បានចេញ សែកស្អុយ គ្មានសាច់ប្រាក់ ដើម្បីធានាលើកូន បំណុល ដែលជំពាក់សាច់ទៅ លោក សុក្រ តុលា

បើតាមការរៀបរាប់របស់ ជនរងគ្រោះបានប្រាប់៖អង្គភាព សារពត៌មាន បក្សីត្រចៀកកាំ ( BTN)យើងអោយដឹង កាលពីថ្ងៃទី14 ខែធ្នូ ឆ្នាំ2021 មាន សមាជិក របស់ Unicity 1នាក់ ឈ្មោះ ផន ស្រីនាង ភេទស្រី ត្រូវជាកូនក្រុម លោក អ៊ុក សា អាង បានយករថយន្តបង់រំលោះ មកដាក់តំកល់ជាថ្នូរក្នុងការខ្ចីប្រាក់ពីលោក សុក្រ តុលា ចំនួន 8490$ ដោយអះអាងថា ជារថយន្តរបស់ខ្លួនពិតប្រាកដ។ក្រោយពីទទួលបានប្រាក់ហើយ លោក អ៊ុក សៅអាង និង នារីដែលមានឈ្មោះ ផន ស្រីនាង មិនបានគោរពកិច្ចសន្យាសងប្រាក់មកខ្ញុំវិញទេ ដោយព្យាយាមយកលេសសព្វគ្រប់កលល្បិច ដោយនិយាយជាប់រវល់ប្រជុំ ពីរមួយថ្ងៃទៅមួយថ្ងៃ។

ជួបជាចៃដន្យមានបងប្រុសម្នាក់ជាម្ចាស់ឃ្លាំងបង់រំលស់រថយន្តមកទាមទារថា រថយន្តនេះស្ថិតក្នុងការបង់រំលស់ទេ ហើយឈ្មោះ ផន ស្រីនាង មិនបានបង់ប្រាក់ប្រចាំខែអោយមកខាងឃ្លាំងទៀងផង ដូច្នេះទើបខាងម្ចាស់ឃ្លាំងរថយន្តមកទាមទារ យកទៅវិញ ព្រោះ លោក អ៊ុក សៅអាង ក៏ចេញ សែក ធនាគារ ABA ដើម្បីធានាជំនួស ឈ្មោះ ផន ស្រីនាង ដោយសន្យា សង ប្រាក់ទៅ លោក សុក្រ តុលា វិញ នៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ2022 ដោយហានចេញ សែក ធនាគារ ABA មកដាក់តំកល់ធានា។

ទាក់ទិនករណីនេះ កូន ក្រុម របស់ លោក អ៊ុក សៅអាង យកទ្បានដែលបង់រំលស់ទៅដាក់បញ្ចាំ លោក សុក្រ តុលា ដើម្បីខ្ចីលុយ។

ជនរងគ្រោះ បាននិយាយបន្ថែមទៀតថា ដោយមានការយល់យោគគ្នា លោក សុក្រ តុលា គាត់បានយល់ព្រមទទួលយកសែក ធនាគារ ABA នោះ ដោយរងចាំ ថ្ងៃកំណត់ នឹងបានទៅបើកប្រាក់ដែល នារី ឈ្មោះ ផន ស្រីនាង នោះខ្ចីជំពាក់កាលមុនដើម្បីបញ្ចប់រឿង ។

លុះដល់ថ្ងៃកំណត់បើកលុយ លោក សុក្រ តុលា បានយក សែក ទៅធនាគារ ABA ដើម្បីធ្វើការបើកប្រាក់ តែត្រូវបុគ្គលិក ធនាគារប្រាប់មកវិញថា ក្នុងសែកនោះ គ្មានសាច់ប្រាក់ទេ
ក្រោយមកទៀត លោកព្យាយាម ទាក់ទង ទៅ ឈ្មោះ អ៊ុក សៅអាង ជាច្រើនលើក ច្រើន សារ ប៉ុន្តែ ឈ្មោះ អ៊ុក សៅអាង មានលេសថា រវល់ប្រជុំលុះក្ស័យ រហូតដោយមើលឃើញថា មិនគួរអោយទុកចិត្ត លោក សុក្រ តុលា បានសំរេចចិត្ត ទៅដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខណ្ឌ ដង្កោ ដើម្បីជួយដោះស្រាយ និងបាន ពឹងពាក់មកកាន់ សារពត៌មានយើងខ្ញុំ អោយចុះផ្សារពីឈ្មោះ អ៊ុក សៅអាង នេះផងដែរ។

ទាក់ទិនករណីនេះផងដែរ អង្គភាព សារព័ត៌មានបក្សី ត្រចៀកកាំ BTN បានសុំការបំភ្លឺពី លោក អ៊ុក សាងដែរ តែលោក មិនឆ្លើយតបជាមួយលោកចាងហ្វាង BTN

Author: BTN ONLINE

Leave a Reply

Your email address will not be published.