
ធំក្លិនមិនស្រួលរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យកំពុងសុំការអន្តគមន៍ពីអ្នកមានអំណាចម្នាក់ ខណៈរូបលោកឆបោកលុយគេប្រមាណជាងកន្លះលានដុល្លារ សូមមេត្តាទានជ្រាប!
បន្ទាយមានជ័យ៖ យោងតាមឯកសារ និងពាក្យបណ្តឹងរបស់អ្នកស្រី សុខ ស្រីនី អាយុ៤៥ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ២៣៥ ផ្លូវលេខ២ ឆ្នាំ ភូមិថ្មីសង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ សូមគោរពចូលមកឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្មវត្ថ៖ សំណើរសុំប្តឹងលើឈ្មោះ គឹង វណ្ណៈ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២ ផ្លូវលេខ៣២៥ ភូមិ៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ឆបោក និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ជួញដូរបាន កាលពីអំឡុងខែមីនា ឆ្នាំ២០២២ យោងតាមមូលប្បទានប័ត្រលេខ ៧៤៤៩៣៥ និងលេខ៧៤៤៩៣៤ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នេះបើយោងតាមអង្គភាពសារព័ត៌មាន BTN បក្សីត្រចៀកកាំទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ។
ក្នុងបណ្តឹងបានរៀបរាបថា តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំសូមជម្រាមជូន ឯកឧត្តមព្រះរាជអាជ្ញ មេត្តាជ្រាបថា កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ឈ្មោះ គឹង វណ្ណៈ ភេទប្រុស ដែលជាមនុស្សរាប់អានស្គាល់ជាមួយគ្រួសារនាងខ្ញុំ បានមកនិយាយលួងលោមសុំខ្ចីប្រាក់ពីនាងខ្ញុំចំនួន៥០០,០០០ដុល្លារ(ហាសិបម៉ឺនដុល្លារ) ដើម្បីយកទៅធ្វើការងាររកស៊ីរបស់គាត់។ នៅពេលឈ្មោះ គឹង វណ្ណៈ មកសុំច្ចីប្រាក់ពីនាងខ្ញុំនោះ គាត់បាននិយាយអះអាងប្រាប់នាងខ្ញុំថា គាត់សុំច្ចីប្រាក់ពីនាងខ្ញុំមួយរយៈពេលតែមួយខែទេ គាត់នឹងបង្វិលសងប្រាក់មកខ្ញុំវិញគ្រប់ចំនួន ដោយជឿរលើការអះអាង និងមានការទុកចិត្តព្រោះជាមនុស្សស្គាល់រាប់អានគ្នាផងនោះ នាងខ្ញុំក៏បានឯកភាពយល់ព្រមឲ្យឈ្មោះ គឹង វណ្ណៈ ខ្ចីប្រាក់ចំនួន ៥០០,០០០ដុល្លារ(ហាសិបម៉ឺនដុល្លារ) ដោយពេលនោះនាងខ្ញុំបានប្រគល់ប្រាក់ឲ្យទៅឈ្មោះ គឹង វណ្ណៈ តាមរយៈABA របស់នាងខ្ញុំ និងប្តីរបស់នាងខ្ញុំទៅលេខគណនីរបស់ឈ្មោះ គឹង វណ្ណៈដែលមានលេខ ០៩៩៩៧៨៩៩។
បណ្តឹងរបស់អ្នកស្រីបន្ថែមថា លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ គឹង វណ្ណៈ ក៏បានចេញចេញមូលប្បទានប័ត្រចំនួនពីរសន្លឹកប្រគល់មកឲ្យនាងខ្ញុំដើម្បីទូទាត់សងប្រាក់ដែលជំពាក់នាងខ្ញុំកន្លងមកនោះ ដោយមូលប្បទានប័ត្រទាំងពីរនោះលេខ ៧៤៤៩៣៥ មានទឹកប្រាក់ចំនួន ២០០,០០០ដុល្លារ (ម្ភៃម៉ឺនដុល្លារ) បើកនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ និងមូលប្បទានប័ត្រមួយសន្លឹកទៀតលេខ ៧៤៤៩៣៤ មានទឹកប្រាក់ចំនួន៣០០,០០០ដុល្លារ (សាមសិបម៉ឺនដុល្លារ) បើកនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ក្រោយពីនាងខ្ញុំបានទទួលមូលប្បទានប័ត្រទាំងពីរសន្លឹកខាងលើនោះមក នៅពេលដល់ថ្ងៃកំណត់បើកប្រាក់ នាងខ្ញុំបានយកមូលប្បទានប័ត្រទាំងពីរសន្លឹកខាងលើទៅបើកប្រាក់នៅធនាគារ ពេលនោះស្រាប់តែភ្នាក់ងារធនាគារបានបញ្ជាក់ថា មូលប្បទានប័ត្រទាំងពីរសន្លឹកនោះគ្មានមូលនិធិ ឬ មូលនិធិមិនគ្រប់គ្រាន់។
នៅពេលនាងខ្ញុំបានទទយលព័ត៌មានខាងលើនោះភ្លាម នាងខ្ញុំក៏បានទំនាក់ទំនងជាមួយឈ្មោះ គឹង វណ្ណៈ ឲ្យចូលមកដោះស្រាយនូវបំណុលដែលបានជំពាក់នាងខ្ញុំកន្លងមក តែឈ្មោះ គឹង វណ្ណៈ នេះបានព្យាយាមសុំពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយមកទៀតបុគ្គលនេះក៏បានគេចវេសពុំបានចូលមកដោះស្រាយជាមួយនាងខ្ញុំឡើយ ដែលទង្វើនិងសកម្មភាពរបស់ឈ្មោះ គឹង វណ្ណៈ បានធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ទើបនាងខ្ញុំសំរេចចិត្តដាក់ពាក្យបន្តឹងលើឈ្មោះ គឹង វណ្ណៈ នោះតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពសារព័ត៌មាន BTNបក្សីត្រចៀកកាំកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅ បានសុំការបំភ្លឺពីលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ តាមរយៈលេខតេឡេក្រាមរបស់លោកដែរ តែលោកអភិបាលខេត្តនេះបានស្តាប់លឺនឹងមើលឃើញហើយតែលោកមិនឆ្លើយតបអ្វីទាំងអស់ ទោះជាយ៉ាងណា អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ឬក៏ទំនាក់ទងតាមលេខ៖ ០៩៦៤៨៧៦៦៦៦ ។
យោងតាមមាត្រា៣៧៧ នៃច្បាប់ក្រមព្រហ្មទណ្ឌបានចែងថា អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ឬរបស់តតិយជន។ និងមាត្រា ៣៧៨ នៃច្បាប់ក្រមព្រហ្មទណ្ឌចែងថា អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ (ប្រាំមួយខែ) ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ដល់ប្រាំមួយលានរៀល។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ លិចលឺព័ត៌មានល្ហៀកៗថាលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ កំពុងពឹងពាក់អ្នកមានអំណាចម្នាក់ អោយជួយអន្តរាគមន៏ មហាជន ក៏ដូចជាអ្នកតាមដានរឿងនេះ ពិសេសអង្គភាពសារព័ត៌មាន ណាញធីវី ចាំមើលថា តើលោក គឹង វណ្ណៈ រូបនេះអាចគេចផុតពីសំណាញច្បាប់បានដែរឫទេ? ខណៈអភិបាលរងខេត្តបន្ទាយមានជ័យរូបនេះកំពុងវេសគេចបញ្ហា មិនព្រមដោះស្រាយជាមួយម្ចាស់បំណុល អង្គភាពយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្តទៅទៀត៕ ដោយ ៖ បងតុBTNបក្សិត្រចៀកកាំ





