
ករណីគ្រោះថ្នាក់ចរាចរណ៍មួយបុកយ៉ាងរន្ធត់:
នៅយប់ថ្ងៃទី13 ខែមករា ឆ្នាំ2022 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ត្រង់ចំនុចកន្លែងកើតហេតុ កែងផ្សារក្រមួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលគ្រោះថ្នាក់នេះបង្ករឡើងដោយសារ រថយន្ត ម៉ាកToyota Prius ពណ៌ក្រហម ពាក់ផ្លាក់លេខ ភ្នំពេញ2BE-6802 បើកបរក្នុងស្ថានភាពស្រវឹងខ្លាំង បានបើកទៅបុកជាមួយផាសអាប់ បណ្តាលអោយអ្នកបើកបរ ផាស់អាប់ និងអ្នករួមដំនើរ រងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដេកសន្លប់ស្តូកស្តឹង។
ក្នុងហេតុការណ៍នេះបណ្តាលអោយមានមនុស្ស4នាក់ រងរបួសធ្ងន់ធ្ងរ (នារីចំនួន3នាក់ និងបុរស1នាក់) រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់ មន្ទីរសម្រាកព្យាបាល នឹងសម្ភព សែនជ័យ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕
ចំណែកឯតៃកុងរថយន្ត ភេទប្រុស និងនារីកំណាន1នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញណបានជិះរថយន្ត ធុនត្រា ពាក់ផ្លាកលេខ កំពង់ចាម2A-9329 មករំដោះចេញពីកន្លែងកើតហេតុ ហើយបើកគេចខ្លួនបាត់ស្រមោលឈឹងតែម្តង់៕
បញ្ជាក់ ទីតាំងកន្លែងកើតហេតុ កែងផ្សារក្រមួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ










