លោក គឹម វាសនា ប្រធានក្រុមហ៊ុន Century 21 បានចេញសែកស្អុយ អត់លុយជាង58000$ម៉ឺនដុល្លារ នៅការិយាល័យមេធាវី លោក ខេង វណ្ឌី

លោក គឹម វាសនា ប្រធានក្រុមហ៊ុន Century 21 បានចេញសែកស្អុយ អត់លុយជាង58000$ម៉ឺនដុល្លារ នៅការិយាល័យមេធាវី លោក ខេង វណ្ឌី ។

នៅថ្ងៃទី15ខែកុម្ភះ ឆ្នាំ2022 ភាគីខាងម្ចាស់ដីបានយកមូលប្បទានប័ត្រទាំងពីរ ដែលលោក គឹម វាសនា ទៅធនាគារដើម្បីធ្វើការបើកប្រាក់ ប៉ុន្តែត្រូវបានខាងបុគ្គលិកធនាគារឆ្លើយថា ក្នុងសែក ពុំមានសាច់ប្រាក់នោះទេ បន្ទាប់មកខាងធនាគារ ក៏បានចេញលិខិតបញ្ជាក់ថា សែកអត់សាច់ប្រាក់ត្រឡប់មកវិញ ដោយបានបញ្ជាក់មកវិញថា មូលប្បទានប័ត្រលេខៈ 471533 នឹងមូលទានប័ត្រលេខ:471534 ចុះថ្ងៃទី15 ខែកុម្ភះ ឆ្នាំ2022 របស់ធនាគារ វឌ្ឍនះអាសុចំកាត់(ហៅកាត់ថាABA) របស់លោក គឹម វាសនា គឺពុំមានទឹកប្រាក់សម្រាប់ធ្វើប្រតិបត្តិការបើកប្រាក់បានឡើយ។

បន្ទាប់ពីនោះមកជនរងគ្រោះដែលជាម្ចាស់ដី ក៏បានព្យាយាមទាក់ទងទៅឈ្មោះ គឹម វាសនា ជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែទាក់ទងមិនបានសោះ

ស្មានមិនដល់ថា លោក គឹម វាសនា ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះ របស់ក្រុមហ៊ុន Century21 គឺជាបុគ្គលដើរបោកប្រាស់គេទាល់តែសោះ ហើយចេះសន្យាខ្យល់ ជាមួយភាគីម្ចាស់ដី នឹងព្យាយាមគេចវេស បោកបញ្ឆោទ កុហកបោកប្រាស់ម្ដងហើយ ម្ដងទៀតដោយគ្មានការទទួលខុសត្រូវចំពោះអំពើរបស់ខ្លួនឡើយ។

ចំពោះករណីនេះ ភាគីខាងម្ចាស់ដីដែលជាជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ ព្រមអោយមេធាវី រៀបចំដាក់ពាក្យបណ្តឹងចំពោះលោក គឹម វាសនា ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

តើ លោក គឹម វាសនា អាចគេចផុតពីពន្ធនាគារដែរឫទេ? វគ្គ2

Author: BTN ONLINE

Leave a Reply

Your email address will not be published.