
លោក គឹម វាសនា ហៅ វិន CEO Century ប្រចាំសាខាខេត្តកំពត បានទិញផ្ទះ+ដី សន្យាតែ10ថ្ងៃតែប៉ុណ្ណោះថានឹងបង់ប្រាក់អោយម្ចាស់ផ្ទះអោយគ្រប់ចំនួន ប៉ុន្តែមកដល់ពេលនេះអស់រយះពេល19ខែ ហើយ ពុំទាន់ឃើញទូទាត់លុយអោយម្ចាស់ផ្ទះទេ ចុងក្រោយលោក គឹម វាសនា ហៅ វិន អស់ក្បាច់ភូត បានប្រើល្បិច ចេញ សែក ស្អុយ អោយម្ចាស់បំណុល ថែមទៀតផង។ក្រោយមកទៀតលឺដំណឹងថា៖ លោក គឹម វាសនា (ហៅវិន )ត្រូវបាន អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ពន្ធ័នឹង ករណី រំលោភសេពសន្ថវលើអនីតិជន ជាប់ពន្ធនាគារអស់រយះពេលជិតមួយឆ្នាំ លោក គឹម វាសនា រូបនេះ បានប្រាប់ក្រុមគ្រួសារលោកថា អោយតែរូបលោកបានចេញពី ពន្ធនាគារភ្លាម លោក នឹងធ្វើការទូទាត់លុយសង់ម្ចាស់ផ្ទះអោយគ្រប់ចំនួន។
ម្តាយបងប្អូនបង្កើត លោក គឹម វាសនា តែងតែក្រើនរំលឹកសន្យានិយាយភាសាខ្យល់ថា អោយតែកូនរបស់ខ្លួនចេញ ពីពន្ធនាគារភ្លាមនឹងធ្វើការទូទាត់អោយក្មួយហើយ កុំភ័យ កុំព្រួយទ្បើយ! ផ្ទុយទៅវិញ លោក គឹម វាសនា បានចេញ ពី ពន្ធនាគារ ជិតមួយខែហើយ នៅតែបន្តរការសន្យាខ្យល់ដដែរ ហើយ គេច វេស ពុំមានការទទួលខុសត្រូវទ្បើយ ថែមទាំងបិទ ទូរសព្ទ័ គ្រប់ប្រពន្ធ័ ខលមិនចូលបាត់ដំណឹងសូន្យឈឹងតែម្តង។
ម្ចាស់ផ្ទះ+ដី បានស្នើរសុំអោយ លោក គឹម វាសនា ចេញមកដោះស្រាយជាមួយម្ចាស់ផ្ទះជាបន្ទាន់.បើពុំដូច្នេះទេ លោក មេធាវី របស់លោកនឹងប្តឹងទៅ ស្ថាប័ន អយ្យការរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ហើយ ពាក់ពន្ធ័ករណី ចេញ សែក ស្អុយ។
តើ លោក គឹម វាសនា ហៅ វិន មាន វាសនា ជាប់ឃុំនៅពន្ធនាគារម្តងទៀតដែរឬទេ?




