ស្ថាប័នថ្នាក់ជាតិ អង្គការ ស្ថាប័ន សមាគម និងសម្ព័ន្ធចំនួនជិត១០០អង្គភាព ចូលរួមកិច្ចប្រជុំលើប្រធានបទស្ដីពី «ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩» ដែលរៀបចំដោយអង្គការយុវជនដើម្បីមាតុភូមិ

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២២ នៅ​សាល​ប្រជុំ​ភោជនីយដ្ឋាន​ Ming Palace អង្គការ​យុវជន​ដើម្បីមាតុភូមិ​ បាន​រៀប​ចំ​កិច្ច​ប្រជុំពិភាក្សា​លើប្រធានបទ ស្ដីពី​ «ការលើកស្ទួយសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩» ក្រោមអធិបតីភាព​លោក ហោ សេរីវឌ្ឍន៍​ និងមានការអញ្ជើញ​ចូលរួមពីសំណាក់ថ្នាក់ដឹកនាំថ្នាក់ជាតិ ស្ថាប័ន​ អង្គការ​ សមាគម​ សម័ន្ធ​ មាន​ប្រមានជិត១០០អង្គភាព​ ដែល​កំពុង​ភារកិច្ច​ក្នុងការ​ងារសេដ្ឋកិច្ច​​ក្នុង​ប្រព័ន្ធ​ និងក្រៅប្រព័ន្ធ​។

កិច្ចប្រជុំនេះ ក៏បានកត់សម្គាល់ និងអបអរសាទរយ៉ាងក្រៃលែងនូវសមទ្ធផលល្អឯក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលនាំឲ្យកម្ពុជាក្លាយជាប្រទេសមួយសម្រេចបាននូវអាត្រាការចាក់វ៉ាក់សាំងច្រើនជាងគេលើពិភពលោក និងជាប្រទេសជាប់ លេខ ១ នៅលើពិភពលោក ចំពោះអាត្រាការព្យាបាលនៃជំងឺកូវីដ-១៩ (ដោយ Nikkei Covid-19 Recovery Index)។

យ៉ាងណាក្តី កិច្ចប្រជុំក៏សង្កេតឃើញថា ទោះវិបត្តិកូវីដ-១៩ ត្រូវបានថមថយ តែបរិយាកាសសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែរងការគំរាមកំហែងដោយសារសង្គ្រាមនៅអន្តរជាតិ និងសង្គ្រាមត្រជាក់រវាងមហាអំណាច ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ចំនួនប្រជាជនបាត់ការងារធ្វើ ដែលបានចេញពីសេដ្ឋកិច្ចក្នុងប្រព័ន្ធមកក្រៅប្រព័ន្ធ ក៏មានគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភផងដែរ។

ដោយឃើញពីការព្រួយបារម្ភនេះ អង្គការយុវជនដើម្បីមាតុភូមិ បានជួបប្រាស្រ័យទាក់ទងជាមួយអង្គការ សម្ពន្ធ សមាគម ស្ថាប័ន និងបុគ្គលផ្សេងៗដែលជាតួរអង្គសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយសម្រេចរៀបចំនូវកិច្ចប្រជុំនេះ ដែលមានថ្នាក់ដឹកនាំជិត ១០០ស្ថាប័ន ដែលបំពេញភារកិច្ចពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកចែករំលែកបទពិសោធន៍ ការដឹកនាំ និងកត្តាចម្បងផ្សេងៗ ដែលបានជួបប្រទះ សំដៅស្វែងរកជាដំណោះស្រាយ កិច្ចសហការរវាងគ្នានិងគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋ ដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ និងបន្ថែមធាតុចូលជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិបន្តលើកស្ទួយ និងឆ្លើយតបកាន់តែប្រសើរនូវតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបរបរចិញ្ចឹមជីវិតពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានថមថយ។

កិច្ចប្រជុំពិភាក្សាបានទទួលនូវគោលគំនិត ដែលជាធាតុចូលយ៉ាងសំខាន់ ពាក់ព័ន្ធនឹង ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម តម្រូវការ និងសំណូមពរជាច្រើន ដើម្បីស្ថាប័នទាំងអស់អាចបន្តសហការគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយប្រជាពលរដ្ឋ ក្នុងរបបសេ្ឋកិច្ចក្រៅប្រព័ន្ធក្រោយវិបត្តិកូវីដ-១៩៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.