សូមឆ្លើយតបនូវមេធាវី ដិប សុវណ្ណដារ៉ា មេធាវីក្រុមហ៊ុនតំណាងក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក របស់ ឯកឧត្តម ឧត្តមសេនី ង៉ាន់ ចាន់វន្ឍនា និង លោកជំទាវ សែ លីលី ដែលបានចេញលិខិតកំហិតឲ្យលុបព័ត៌មាន បំបិទសិទ្ធសេរីភាពសារព័ត៌មាន ផ្គើននឹងប្រសាសន៍សម្ដេចតេជោ

សូមឆ្លើយតបនូវមេធាវី ដិប សុវណ្ណដារ៉ា មេធាវីក្រុមហ៊ុនតំណាងក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក របស់ ឯកឧត្តម ឧត្តមសេនី ង៉ាន់ ចាន់វន្ឍនា និង លោកជំទាវ សែ លីលី ដែលបានចេញលិខិតកំហិតឲ្យលុបព័ត៌មាន បំបិទសិទ្ធសេរីភាពសារព័ត៌មាន ផ្គើននឹងប្រសាសន៍សម្ដេចតេជោ

(ភ្នំពេញ) ៖ ទាក់ទិននឹងខ្លឹមសាររបស់លោកមេធាវី ដិប សុវណ្ណដារ៉ា មេធាវីការពារសិទ្ធរបស់ក្រុមហ៊ុន “ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក” ក្នុងលិខិតមួយផ្ញើមកជាច្រើនអង្គភាព ដោយបានដាក់កំហិតគំរាមប្ដឹងអ្នកសារព័ត៌មានប្រសិនបើមិនលុបព័ត៌មានទាក់ទង ការផ្សព្វផ្សាយព័ត៌មានអំពីក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក មិនធ្វើផ្ទះជូនដល់ប្រជាពលរដ្ឋជាអតិថិជន ដែលបានទិញផ្ទះនាពេលកន្លងមក ស្ថិតនៅគម្រោងបូរីអៃស៊ីធី ក្នុងភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នេះបើយោងតាមលិខិតមួយ ដែលអង្គភាពព័ត៌មាន “បក្សីត្រចៀកកាំ-BTN” ទទួលបាននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយបានភ្ជាប់នូវឯកសារត្រឹមតែមួយសន្លឹកមានចេតនាឲ្យលុបតែម្ដង។

ទាក់ទងនឹងករណីនេះផងដែរ អង្គភាពព័ត៌មាន បក្សីត្រចៀកកាំ-BTN” សូមឆ្លើយតបលោកមេធាវី ដិប សុវណ្ណដារ៉ា និងក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក សូមជ្រាបឲ្យបានច្បាស់ថា ៖

១.សូមឲ្យលោកមេធាវី ដិប សុវណ្ណដារ៉ា តំណាងក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក សូមសិក្សារច្បាប់ស្ដីពីរបបសារព័ត៌មានឲ្យបានច្បាស់លាស់ អង្គភាពព័ត៌មានប្រសិនបើផ្សាយហើយ គឺមិនអាចលុបបានជាដាច់ខាត ប្រសិនបើលោកយល់ថា មិនត្រឹមត្រូវសូមបកស្រាយឲ្យបានច្បាស់លាស់ មានលិខិតជូនដល់សាម៉ីអង្គភាពឲ្យបានច្បាស់លាស់ ដើម្បីលាងភាពស្អាតស្អំរបស់ខ្លួន ក្នុងរយៈពេល១សប្ដាហ៍ប្រសិនបើមិនផ្សាយបំភ្លឺទេ អាចដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់បាន។

២.ពាក់ព័ន្ធនឹងកម្មវត្ថុរបស់លោកមេធាវី ដិប សុវណ្ណដារ៉ា លោកបានប្រើសិទ្ធជាមេធាវី ដោយបានដាក់បទបញ្ជាឲ្យបញ្ឈប់ និងលុប ចោលខ្លឹមសារ ដែលបានចុះផ្សាយពាក់ព័ន្ធក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន

ឯ.ក គឺលោកមេធាវីប្រើសិទ្ធធំជាងក្រសួងព័ត៌មានទៅទៀត អង្គភាពព័ត៌មានសូមណែនាំលោកមេធាវីថា គឺផ្សាយយោងតាមផ្លូវច្បាប់ ដោយមិនលំអៀងខាងណាទេ ដោយយោងតាមលក្ខន្ដិកៈ និងច្បាប់ ដែលបានតម្កល់ ក្នុងក្រសួងព័ត៌មាន។

៣.ពាក់ព័ន្ធនឹងការផ្សាយអត្ថបទពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ អង្គភាព បក្សីត្រចៀកកាំ-BTN” សូមជម្រាបជូនថា គឺមានលិខិតបទដ្ឋានគតិយុត្តដែលមានប្រជាពលរដ្ឋ១៨គ្រួសារ ជាអតិថិជនដែលបានទិញផ្ទះពីក្រុមហ៊ុន ហើយបានដាក់ស្នើមកសមាគមអ្នកសារព័ត៌មានយុវជន ដើម្បីចាត់តាំងអង្គភាពសារព័ត៌មាន ធ្វើការផ្សព្វផ្សាយ និងសូមសំណូមពរឲ្យក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក មេត្តាដោះស្រាយជូ អតិថិជនដែលបានទាមទារដំណោះស្រាយកន្លងមក តែក្រុមហ៊ុនមិនដោះស្រាយ ដូច្នេះហើយអង្គភាពសារព័ត៌មាន មិនទទួលពាក្យពេចន៍ណា ដែលមានចរិតលក្ខណៈបរិហាកេរ្ដិ៍ និងញុះញង់ឲ្យខូចខាតដល់ភាគីណាម្នាក់ឡើយ គោលបំណងតែមួយគត់ គឺដំណោះស្រាយស្របតាមគោលនិយោបាយឈ្នះៗ។

៤.ពាក់ព័ន្ធអង្គភាពព័ត៌មាន គឺខិតខំប្រែងផ្សព្វផ្សាយព័ត៌មានជូនសង្គមជាតិ ម្យ៉ាងទៀតក្រោយជំនួបសំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយយោងតាមប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវបន្ដយុទ្ធនាការប្រយុទ្ធភាពអសកម្ម ភាពមិនត្រឹមត្រូវ និងអំពើរពុករលួយ និងដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវយកព័ត៌មានពិតមកបង្ក្រាប ដោយធ្វើឲ្យបានលឿនរហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ប៉ុន្ដែលោកមេធាវី បែដាក់កំហិតដោយឲ្យលុបព័ត៌មានពិតដែលជាទុក្ខសោករបស់ប្រជាជន ទៅតាមការបញ្ជារបស់ក្រុមហ៊ុនទៅវិញ។

៥.ពាក់ព័ន្ធករណីនេះ ដោយយោងតាមសំណើររបស់ប្រជាពលរដ្ឋ១៨គ្រួសារ និងយោងតាមលិខិតលោកមេធាវី លើកឡើងថាការផ្សព្វផ្សាយនេះមិនពិត ក្នុងនាមអង្គភាព “បក្សីត្រចៀកកាំ-BTN” ជាសមាជិករបស់សមាគមសារព័ត៌មានយុវជន ដែលបានចងសម្ព័ន្ធជាសម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលមាន១៤សមាគមធំៗនៅក្នុងប្រទេសកម្ពុជា និងស្នើសុំអង្គភាពចំណុះមានទូរទស្សន៍ កាសែត និងគេហទំព័រ ដើម្បីចុះស្រាវជ្រាវស៊ើបអង្កេត តាមប្រភពព័ត៌មានពីអាជ្ញាធរ ដើម្បីផ្សព្វផ្សាយជូនរាជរដ្ឋាភិបាលតាមវិជ្ជាជីវៈសារព័ត៌មាន។

៦.ករណីលោកមេធាវី និងក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក បានដាក់កំហិតថា ប្រសិនបើមិនលុបនឹងដាក់ពាក្យបណ្ដឹង ក្នុងនាមអង្គភាពសារព័ត៌មាន “បក្សីត្រចៀកកាំ-BTN” ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវទទួលស្គាល់ពីក្រសួងព័ត៌មាន និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺមានសិទ្ធក្នុងការប្ដឹងតបតតាមផ្លូវច្បាប់ដូចគ្នា គឺមិនមែនតែលោកមេធាវី និងក្រុមហ៊ុន កូនក្ដីលោកមេធាវី ដិប សុវណ្ណដារ៉ា នោះទេ។

ចំណុចសំខាន់ចុងក្រោយគឺគួតែខាងមេធាវី ពិភាក្សាជាមួយខាងក្រុមហ៊ុន ដើម្បីជួបក្រុមប្រជាជនរងគ្រោះ ឈលើគោលជំហរទទួលខុសត្រូវដោះស្រាយបញ្ហា ជាជាងការគេចវេស និងប្រើរូបភាពយកផ្លូវច្បាប់មកបំភ័យប្រជាពលរដ្ឋរងគ្រោះ ក្រីក្រទាំងអស់នោះ។

ដូច្នេះសូមលោកមេធាវី ដិប សុវណ្ណដារ៉ា មេធាវីក្រុមហ៊ុន មីនឺវ៉ា និង ក្រុមហ៊ុន ភ្នំពេញលែន ឌីវេឡុបម៉ិន ឯ.ក និងសាធារណជនសូមជ្រាបជាព័ត៌មាន៕

Author: BTN ONLINE

Leave a Reply

Your email address will not be published.